អ៊ី មីស៊ុក (អាយុ 60 ឆ្នាំ)

ខ្ញុំមកពីសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអ្នកទាំងអស់គ្នា នៅប្រទេសខ្មែរ !

ជំរាបសួរ ខ្ញុំជាបេសកជន មកពីសហរដ្ឋអាមេរិក បានមកប្រទេសកម្ពុជាតាំងពី 1ឆ្នាំ 6ខែមុន។
មុនពេលខ្ញុំបានមកដល់ ប្រទេសកម្ពុជា ខ្ញុំបានធ្វើដំណើរទៅប្រទេសផ្សេងៗ ដើម្បីធ្វើការបេសកម្ម របស់ព្រះជាម្ចាស់ ជាពិសេស នៅថ្ងៃទី 28 ខែ2 ឆ្នាំ 2019 ព្រះជាម្ចាស់ប្រទានការប៉ះពាល់ចិត្តមួយ ចំពោះប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង 245 ប្រទេស ក្នុងពិភពលោក។

ចាប់ពីឥឡូវនេះខ្ញុំចង់ចែកចាយអំពី សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់ប្រទេសកម្ពុជា។

ខ្ញុំមានបងប្រុស 5 នាក់ បងស្រី 1 នាក់ ហើយខ្ញុំជាកូនពៅ ពេលខ្ញុំនៅក្មេង ខ្ញុំមិនដែលទទួល សេចក្ដីស្រឡាញ់ពីឪពុកទេ ឪពុករបស់ខ្ញុំមិនដែលនៅផ្ទះសោះ ពីព្រោះឪពុកខ្ញុំមានប្រពន្ធថ្មី ហើយគាត់រស់នៅផ្ទះប្រពន្ធថ្មី 1ឆ្នាំ គាត់បានមកផ្ទះរបស់យើង 1 ដង ឬ 2 ដង ប៉ុណ្ណោះ ដោយសារបានជួបឪពុកយូរៗម្ដង ខ្ញុំមានអារម្មណ៍ថា គាត់គ្រាន់តែជាភ្ញៀវ ហើយមានការពិបាកហៅគាត់ថាជា ឪពុក ណាស់។

ម្យ៉ាងទៀតម្ដាយរបស់ខ្ញុំធ្វើការខាងក្រៅ មានតែបងប្រុសរបស់ខ្ញុំ គាត់បានមើលថែខ្ញុំ នៅពេលបងប្រុសទៅ សាលារៀន អ្នកជិតខាងបានមើលថែខ្ញុំជំនួស។ ពេលបងប្រុសត្រឡប់ពីសាលា មកដល់ផ្ទះវិញ គាត់អោប និងលេងជាមួយខ្ញុំ ហើយនៅថ្ងៃអាទិត្យ គាត់នាំខ្ញុំទៅព្រះវិហារជាមួយគ្នា។
តាមរយៈស្ថានភាពបែបនេះ ខ្ញុំបានទៅព្រះវិហារ មុនពេលចូលរៀននៅ សាលាបឋមសិក្សា ទោះបីជាខ្ញុំមានអាយុតិច ប៉ុន្តែខ្ញុំខំប្រឹងទន្ទិញព្រះបន្ទូល និងចូលរួមថ្វាយបង្គំអស់ពីចិត្ត ហើយខ្ញុំមាននិមិត្ត ចង់ក្លាយជាបេសកជន កំឡុងពេលខ្ញុំជាសិស្សវិទ្យាល័យ។

ក្រោយអាយុ 20 ឆ្នាំ ខ្ញុំបានរៀនព្រះបន្ទូល ហើយមានបទពិសោធន៍ខាងព្រលឹងវិញ្ញាណ ទោះបីខ្ញុំ បានទៅព្រះវិហារ តាំងពីក្មេងក៏ដោយ ក៏មិនធ្លាប់ផ្លាស់ប្រែចិត្ត ហើយធ្វើតាមចិត្តខ្លួនឯង។

ខ្ញុំយល់ថាការជឿព្រះយេស៊ូវ គឺត្រូវមានការផ្លាស់ប្រែចិត្ត ដូច្នេះនៅពេលអធិស្ឋានអស់ពីចិត្ត អំពីអំពើបាប ជាច្រើន ដែលខ្ញុំបានប្រព្រឹត្ត ទឹកភ្នែកខ្ញុំក៏ហូរ និងសម្លេងស្រែកយំខ្លាំងៗ ដូច្នេះហើយខ្ញុំបានទទួលការផ្លាស់ប្រែចិត្ត និងគំនិតក្នុងពេលនោះ។

អំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ ខ្ញុំបានចងចាំព្រះបន្ទូល 1យ៉ូហាន 1 : 9 “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឬទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”។ ខ្ញុំមានសេចក្ដីសុខសាន្ត និងអំណរតាមរយៈព្រះបន្ទូលនេះ ដែលខ្ញុំបានទទួលការអត់ទោសបាបមកពីព្រះជាម្ចាស់។

“ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ” (ព្រះគម្ពីរ យ៉ូហាន 1 : 12)

ក្រោយមកជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរ ព្រះជាម្ចាស់បានផ្ដល់ភាពជាកូនព្រះដល់ខ្ញុំ ជាអ្នកដែលលូតលាស់ដោយ គ្មានសេចក្ដីស្រឡាញ់ពីឪពុកតាំងពីក្មេងមក ខ្ញុំស្គាល់ព្រះយេស៊ូវតាមរយៈ ព្រះបន្ទូលនៅពេលវេលាពិសេស (Quiet Time) ជីវិតរបស់ខ្ញុំ ជាជីវិតដែលរស់នៅក្នុងព្រះយេស៊ូវ ហើយទទួលការបណ្ដុះបណ្ដាល ភាពជាសិស្សរយៈពេល 7 ឆ្នាំ។ ជាពិសេស ក្រោយពេលខ្ញុំរៀបការ ព្រះជាម្ចាស់បានណែនាំ ការរៀនសាលាព្រះគម្ពីរក្នុងទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិកផងដែរ។

ខ្ញុំបានអធិស្ឋានអស់ពីចិត្ត ដើម្បីធ្វើការងារបេសកម្មព្រះជាម្ចាស់ជាមួយប្ដី ទោះបីពេលនោះប្ដីរបស់ខ្ញុំធ្វើ អាជីវកម្មច្រើនដង ហើយមានការពិបាក ក្នុងការជឿព្រះយេស៊ូវ ក៏មានផ្លូវថ្មីមួយសម្រាប់គាត់ ពេលនោះ គាត់បានធ្វើការពាណិជ្ជកម្មខ្លួនឯងតាមរយៈ សេចក្ដីអធិស្ឋាន។

ថ្ងៃមួយប្ដីរបស់ខ្ញុំបានបាក់ឆ្អឹងខ្នង ដោយសារជួបគ្រោះថ្នាក់ ដូច្នេះគាត់សម្រាកនៅមន្ទីរពេទ្យរយៈពេល
1ខែ ពេលនោះបាននឹកដល់ ពេលវេលាកន្លងមកជាច្រើនក្នុងជីវិតរបស់ខ្ញុំ ហើយបានសារភាពអំពីនិមិត្ត
នៃការក្លាយជាបេសកជន។

ហើយពេលវេលា13ឆ្នាំ កន្លងផុតទៅ ប្ដីរបស់ខ្ញុំបានធ្វើការនៅមណ្ឌលចាស់ជរា កន្លែងនោះជាកន្លែង សម្រាប់មនុស្សចាស់ មានអាយុច្រើន និងអ្នកជម្ងឺចាស់ជរា គាត់មើលឃើញមនុស្សចាស់ស្លាប់ ដោយមិនទាន់បានជឿព្រះយេស៊ូវ ដូច្នេះគាត់ពិបាកចិត្តខ្លាំងណាស់។

ព្រះជាម្ចាស់ប្រទានការប៉ះពាល់ចិត្ត ដល់ប្ដីប្រពន្ធរបស់យើង ធ្វើការបេសកម្មរបស់ព្រះ។

ឥឡូវនេះ ខ្ញុំចែកចាយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសខ្ញុំបានបង្រៀនភាសាខ្មែរ ដល់ពួកយុវជនដែលមិនចេះអក្សរ ខ្ញុំសង្ឃឹមថា ពួកគេអាចអានព្រះគម្ពីរ យល់ និងស្គាល់អំពីសេចក្ដីសង្រ្គោះ ហើយទទួលអំណាចក្លាយជាកូនរបស់ព្រះជាម្ចាស់ និងមានសេចក្ដីអំណរ ទទួលសេចក្ដីសង្រ្គោះមកពីព្រះយេស៊ូវផងដែរ។

“ដែលទ្រង់សព្វព្រះហឬទ័យ ឲ្យមនុស្សទាំងអស់បានសង្រ្គោះ ហើយឲ្យបានស្គាល់សេចក្ដីពិត”
(ព្រះគម្ពីរ 1ធីម៉ូថេ 2 : 4)

អាម៉ែន!

“ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អ្នកណាដែលមានចិត្តស្មោះត្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះទីមុខ នឹងមានចម្បាំងជានិច្ច” (ព្រះគម្ពីរ 2 របាក្សត្រ16 : 9)

ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង” (ព្រះគម្ពីរ កិច្ចការ 20 : 21)

“រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនិងដាក់វិញ្ញណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនិងឲ្យមានចិត្តជាសាច់វិញ  ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្រ្តរបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ” (ព្រះគម្ពីរ អេសេគាល 11 :19-20)

បងប្អូនណា ដែលអានទីបន្ទាល់របស់ខ្ញុំហើយ ចង់ដឹងអំពីព្រះយេស៊ូវ
សូមអញ្ជើញមកព្រះវិហារ Cambodia Glory Church
ផ្ទះ 49c ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 6740726

សូមចុចអានអំពីសេចក្តីអធិស្ឋាន