» ត្រូវស្គាល់ច្បាស់លាស់អំពីព្រះវិញ្ញាណបរិសុទ្ធ

ព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធដែលព្រះដ៏ជាជំនួយមួយអង្គទៀត13 ព្រះនោះមានប្រយោជន៍ ដល់ពួកបរិសុទ្ធ14 ព្រះវរបិតាទ្រង់គឺជាព្រះវិញ្ញាណ15 ដែលគង់នៅជាមួយគ្រីស្ទបរិស័ទហើយធ្វើការតាមរយៈ ព្រះវិញ្ញាណបរិសុទ្ធ16 ការដែលព្រះវរបិតាព្រះវិញ្ញាណគង់នៅជាមួយយើងគឺ ដូចជាព្រះគ្រីស្ទ គង់នៅជាមួយយើងដែរ17 ទីសំគាល់នៃព្រះជាម្ចាស់កើតឡើង នៅថ្ងៃបុណ្យទី៥០ ក្នុងប្រជុំទាំងអស់គ្នា នៅក្លែងតែមួយដែលផ្ទះនៃ ម៉ាកុស ក្នុងព្រះគម្ពីរសញ្ញាថ្មី18 ការនេះគឺ ជាការអស្ចារ្យថ្មីដែលបានកើតឡើង ដូចជាកំណើតព្រះយេស៊ូវ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

ពេលបុណ្យថ្ងៃទី៥០ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្ដាត ដូចជាអណ្ដាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាប្រទានឲ្យ19 ការនេះធ្វើអោយភ្ញាក់ផ្អើល ដល់សាសន៍យូដា ដែលចូលរួមថ្ងៃបុណ្យទី៥០ នៅទីក្រុងយេរូសាឡិម ពីកន្លែងផ្សេងគ្នាសាវ័កពេត្រុសយល់ព្រមស្ថានភាពនេះ គឺសម្រេចដូច ព្រះបន្ទូលហោរាយ៉ូអែលបានទាយទុក ក្នុងព្រះគម្ពីរសញ្ញាចាស់20 ម្យ៉ាងទៀតដោយសារ ការអធិប្បាយរបស់សាវ័កពេត្រុស ដែលបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយមានមនុស្ស៣០០០នាក់ បានប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹក ដូច្នេះចំនួនគ្រីស្ទបរិស័ទកាន់តែចំរើនឡើង21

មនុស្សជាច្រើនព្យាយាមស្តាប់ សេចក្ដីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេក្ដីប្រកបគ្នាព្រមទាំងការកាច់នំបុ័ង និង សេចក្ដីអធិស្ឋាន ការនេះក្លាយជាក្រុមជំនុំគ្រីស្ទបរិស័ទដើម ការដែលចាប់ផ្ដើមបង្កើតព្រះវិហារគ្រីស្ទបរិស័ទតាមរយៈ ការអស្ចារ្យក្នុងព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្ដែកាន់តែមានការអស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ មនុស្សជាច្រើនបានប្រឆាំងដល់គ្រីស្ទបរិស័ទ22 ហើយពេលវេលាកន្លងផុតទៅ ប៉ុន្តែព្រះវិហារកាន់ចំរើនឡើងដែរ23 មានការអស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដូចគ្រួសាររបស់កូនេលាស ជាមេទ័ពដែលបានប្រែចិត្តដែរ ម្យ៉ាងទៀតពួកគេបានទទួលអំណោយទានភាសាដទៃ24 មានការអស្ចារ្យបន្តទៀតដូចពេលដែលសាវ័កប៉ុលបានធ្វើ ដំណើរផ្សាយដំណឹងល្អបានជួបអាប៉ូឡុស ពេលនោះមានកើតឡើង ការអស្ចារ្យដដែលផងដែរ។25 មានព្រះបន្ទូលដែល ការអស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ជាច្រើននៅក្នុងព្រះគម្ពីរសញ្ញា
ថ្មីបែបនេះ26 ដូច្នេះសាវ័កប៉ុល បានប្រាប់ដល់គ្រីស្ទបរិស័ទថា ចូរឲ្យពេញជាព្រះវិញ្ញាណបរិសុទ្ធ27 និងបង្កើតផល នៃព្រះវិញ្ញាណបរិសុទ្ធដែរ28 ការដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺ មានន័យថា ត្រូវរស់នៅ តាមបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់29 បច្ចុប្បន្ននេះកំពុងសម្រេចបេសកកម្ម របស់ព្រះជាម្ចាស់តាមរយៈ កូនរបស់ព្រះជាម្ចាស់ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ (ដូចជាទីបន្ទាល់ របស់ជនជាតិខ្មែរ និង ជនជាតិកូរ៉េដែរ)។

 


13(យ៉ូហាន 14:16-17) 14(យ៉ូហាន 16:7) 15(យ៉ូហាន 4:24) 16(យ៉ូហាន 14:26; 16:7) 17(រ៉ូម 8:9-12) 18(កិច្ចការ 2 ) 19(កិច្ចការ 2:9-11) 20(យ៉ូអែល 2:28-32) 21(កិច្ចការ 2:37-41) 22(កិច្ចការ 3-4) 23( កិច្ចការ 4:31) 24(កិច្ចការ 10:44-48) 25(កិច្ចការ 19:1-7) 26(រ៉ូម 8:1-27, 1 កូរិនថូស 12-14) 27(អេភេសូ 5:18) 28(អេភេសូ 5:18) 29(រ៉ូម 8:9-10)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here