ខ្ញុំមានអាយុ១៥ឆ្នាំ ដែលបានធ្វើការរោងចក្រ ឥឡូវនេះ ខ្ញុំជានិស្សិត នៅសាកលវិទ្យាល័យព្រះគម្ពីរភ្នំពេញ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់

ខ្ញុំឈ្មោះ នន រស្មី ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តណ្តាល។ នៅពេលខ្ញុំមានអាយុ៧ឆ្នាំ ឪពុករបស់ខ្ញុំបានស្លាប់ ម្តាយ និង លោកយាយរបស់ខ្ញុំ បានជំពាក់លុយគេជាច្រើន មកពីថ្លៃមន្ទីរពេទ្យ និង ធ្វើបុណ្យអោយឪពុកខ្ញុំ ម្យ៉ាងទៀត នៅពេលលោកតាខ្ញុំបានសា្លប់និងមានជំពាក់លុយគេទោះបីជាគាត់ធ្វើស្រែ និងធ្វើការងារជាច្រើនយ៉ាងណាក៏ដោយ នៅតែមិនអាចសង់លុយគេអោយរួចក្នុងរយៈពេល១០ឆ្នាំ គ្រួសាររបស់ខ្ញុំគ្មានសុភម្គលទេ ហើយតែងតែមានការព្រួយបារម្មណ៍ ប៉ុន្តែ គ្រួសាររបស់យើងបានទទួលជឿលើព្រះយេស៊ូវ ហើយក៏មានការផ្លាស់ប្តូរទាំងអស់ ខ្ញុំជឿថាព្រះយេស៊ូវ គង់នៅជាមួយយើងខ្ញុំ ពេលមុន ខ្ញុំបានចូលធ្វើការរោងចក្រ អស់រយៈពេល២ឆ្នាំ ដូចបងស្រីរបស់ខ្ញុំ ប៉ុន្តែ ឥឡូវនេះខ្ញុំអាចទទួលអាហាររូបករណ៍ពីព្រះវិហារ ដើម្បីបន្តការសិក្សាឡើងវិញ។ ប៉ុន្មានខែមុនខ្ញុំបានឈឺខ្លាំង ហើយខ្ញុំធ្លាប់សន្លប់ នៅតាមផ្លូវដោយសារវិលមុខ ហើយនៅបន្ទប់ទឹកក្នុងព្រះវិហារខ្ញុំបានសន្លប់ រយៈពេល៣០នាទី បន្ទាប់មកខ្ញុំបានដឹងខ្លួន ប៉ុន្តែ ព្រះជាម្ចាស់បានបញ្ជូនអ្នកជំនួយដល់ខ្ញុំ គឺជាលោកគ្រូអ្នកគ្រូជាបេសកជនកូរ៉េ ដែលអោយអាហាររូបករណ៍សម្រាប់ខ្ញុំ លោកគ្រូបាននិយាយមកកាន់ខ្ញុំថា នៅពេលខ្ញុំអធិស្ឋានសម្រាប់អ្នក ព្រះវិញ្ញាណបរិសុទ្ធបានណែនាំថា នន រស្មី ឈឺពោះខាងក្រោម ខ្ញុំមានការភ្ញាក់ផ្អើលហើយអរព្រះគុណ ដូច្នេះ ខ្ញុំបានយំ ពីព្រោះ នៅពេលខ្ញុំបានបត់ជើងតូច ខ្ញុំឈឺពោះ ខាងក្រោមយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនបានប្រាប់ម្តាយទេ បន្ទាប់មកលោកគ្រូអ្នកគ្រូបាននាំខ្ញុំទៅមន្ទីរពេទ្យធំ ពេលនោះ ខ្ញុំបានថតអ៊ិកស្សារ៉េនិង ពិនិត្យឈាម និង ឆ្លុះអេកូ ជាដំបូងដែលពីមុនមកមិនធ្លាប់ ពិនិត្យ ដូច្នេះ ខ្ញុំដឹងថាខ្ញុំមាន ឈាមប្រភេទ (A)បន្ទាប់មកគាត់បានយកខ្ញុំ ទៅព្យាបាល នៅមន្ទីរពេទ្យបន្តទៀត ពីព្រោះ ខ្ញុំខ្វះខាតជីវជាតិជាច្រើន លោកគ្រូអ្នកគ្រូបានអោយសាច់ និង ម្ហូបសម្រាប់ញ៉ាំប៉ុន្មានខែនេះ ដូចមានព្រះបន្ទូលមកថា ព្រះជាម្ចាស់ជាអ្នកថែរក្សាខ្ញុំដូចជាប្រស្រីភ្នែក ព្រះជាម្ចាស់ជាឪពុករបស់ខ្ញុំ។

ទ្រង់ឃើញលោកនៅដំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់ (ព្រះគម្ពីរ ចោទិយកថា៣២:១០)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here