Home faith ព្រះយេស៊ូវជាផ្លូវតែមួយគត់ដែលនាំទៅដល់ព្រះវរបិតា

ព្រះយេស៊ូវជាផ្លូវតែមួយគត់ដែលនាំទៅដល់ព្រះវរបិតា

1654
0

ព្រះយេស៊ូវជាផ្លូវតែមួយគត់ដែលនាំទៅដល់ព្រះវរបិតា

តើមានអ្នកណាអាចស្លាប់ជំនួសអ្នកបាន? គ្មានអ្នកណាអាចធ្វើបានទេ ប៉ុន្តែមានតែព្រះអង្គមួយប៉ុណ្ណោះ គឺព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង បង្ហូរព្រះលោហិតជំនួស អំពើបាបរបស់មនុស្ស ដូច្នេះ ព្រះយេស៊ូវ ដោះស្រាយបញ្ហាពី អំពើ បាប ហើយបានចងសម្ព័ន្ធមេត្រី រវាងព្រះជាម្ចាស់ និង មនុស្ស ព្រះជាម្ចាស់បានបើកផ្លូវសំរាប់យើង ក្នុងការប្រោសលោះផ្ដាច់ចេញពីអំពើបាប1

គ្មានរបៀបណាផ្សេងទៀត ដែលនាំទៅដល់ព្រះវរបិតាទេ លើកលែងតាមរយៈព្រះយេស៊ូវគ្រីស្ទ តែមួយប៉ុណ្ណោះ គ្មានផ្លូវណាដែលនាំទៅដល់ព្រះវរបិតាសោះឡើយ។

មានព្រះបន្ទូលរបស់ព្រះយេស៊ូវថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ2 ហើយគ្មានសេចក្ដីសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាទៀត បានប្រទានមកមនុស្សលោក អោយយើងរាល់គ្នាបានសង្រ្គោះនោះឡើយ3 ព្រះវរបិតាបានប្រទានមកយើង គ្មាននាម ឈ្មោះណាទៀត ក្រៅពីព្រះនាមព្រះយេស៊ូវ អោយយើងរាល់គ្នាបានសង្គ្រោះ នោះឡើយ ព្រះយេស៊ូវបានដោះស្រាយ អំពើ បាបរបស់យើងគ្រប់គ្រានហើយ យើងបានទទួលការអត់ទោសអំពើបាបមកពីព្រះគុណ ព្រះជាម្ចាស់ដោយឥតគិតថ្លៃ4 និងដោយសារជឿលើព្រះយេស៊ូវ ដូច្នេះ ដោះសា្រយអំពើបាបរបស់យើង និង ទទួលជីវិតអស់កល្បជានិច្ច5

ហេតុផលដែលព្រះវរបិតាបានចាត់ព្រះរាជបុត្រាមកក្នុងពិភពលោកនេះ ជាការពិត ពីព្រោះ ព្រះស្រឡាញ់យើងរាល់គ្នា និងសព្វព្រះហឫទ័យប្រទានឲ្យយើងស្គាល់ព្រះវរបិតាយ៉ាងត្រឹមត្រូវ6 យើងត្រូវតែអធិស្ឋានទូលអង្វរថា ព្រះយេស៊ូវអើយ សូមយាងចូលមកគង់ក្នុងជីវិតរបស់ខ្ញុំ និង សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ នេះគឺជាពេលដែលត្រូវទូលអង្វរសម្រាប់ ការអត់ទោស ពីអតីតកាលដែលបានរស់នៅដោយគ្មានព្រះ ពេលនេះអាចទទួលការអត់ទោសបានមានព្រះបន្ទូលក្នុងព្រះគម្ពីរដូចនេះ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង7


1(កិច្ចការ4:12; អេភេសូ3:12) 2(យ៉ូហាន14:6) 3(កិច្ចការ4:12) 4 (ហូសេ14:2,4; រ៉ូម3:24; អេភេសូ1:7) 5(រ៉ូម6:23) 6(យ៉ូហាន3:16)
7(1យ៉ូហាន1:9)

» បើលោកអ្នកចង់ស្គាល់ច្បាស់អំពីឈើឆ្កាងសូមស្វែងរកអត្ថបទនៃឈើឆ្កាង

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here