Home Uncategorized រឿងអំពី ម៉េងគៀង និង សំ លិម នៅក្នុងផ្ទះនៃដំណឹងល្អ

រឿងអំពី ម៉េងគៀង និង សំ លិម នៅក្នុងផ្ទះនៃដំណឹងល្អ

1081
0

ម៉េង គៀង ដែលរស់នៅក្នុងភូមិទូលសាលាងមានអាយុ ១៨ឆ្នាំ ហើយ សំ លិម ជាគូរដណ្តឹងរបស់ ម៉េង គៀង ហើយគាត់មានអាយុ ២៥ឆ្នាំ ហើយអ្នកទាំងពីរបានធ្វើការក្នុងរោងចក្រជាមួយគ្នា

សព្វថ្ងៃនេះ សំ លិម មានការស្មុកស្មាញមួយ ទោះបីគាត់ចង់រៀបការជាមួយ ម៉េង គៀង ក៏ដោយគាត់ពុំមានលុយគ្រប់គ្រាន់សម្រាប់ជូនបណ្តាការចំនួន ១៥០០០ ដុល្លារ។

ដើម្បីរៀបចំលុយថ្លៃជូនបណ្តាការគាត់រត់ម៉ូតូដុបបន្ថែមទៀត ប៉ុន្តែគាត់នៅតែមានភាពខ្វះខាតលុយដ៏ដែល

ម្យ៉ាងទៀតប្រសិនបើអ្នកទាំងពីរៀបការជាមួយគ្នា ម៉េង គៀង ត្រូវធ្វើការនៅរោងចក្រដើម្បីថែរក្សាប្អូនៗបីនាក់ និង ឱពុកម្តាយរបស់គាត់

បើ សំ លិម រៀបការគាត់នឹងត្រូវខ្ចីលុយគេ ប៉ុន្តែ គាត់អត់មានសម្ថភាព សងលុយតែម្នាក់ឯងនោះទេ

ភាគច្រើនអ្នករស់នៅ តាមជនបទតែងតែជួបបញ្ហាបែបនេះ ដែលមានជំពាក់លុយគេ ដើម្បីយកទៅរៀបការ

ប៉ុន្តែអ្នកទាំងពីរមានសេចក្តីសង្ឃឹមពីព្រោះពួកគាត់មានជំនួយមកពី បេសកជនកូរ៉េ

ព្រះបន្ទូលនៅក្នុងព្រះគម្ពី កិច្ចការ ១៨:២-៣ បានចែងទុកអំពីប្តីប្រពន្ធឈ្មោះថា អ័គីឡា និង ព្រីស៊ីល ហើយមុខរបរបស់ប្តីប្រពន្ធនោះ ជាជាងសាងសង់ផ្ទះ

ប្តីប្រពន្ធនោះបានធ្វើការសាងសង់ផ្ទះដើម្បីរកលុយហើយបានជួយសាវៈ ប៉ូល  ដែលផ្សប់ផ្សាយដំណឹងល្អ

ដូច្នេះ ម៉េង គៀង និង សំ លិម បានទទួលបណ្តុះបណ្តាល ជំនាញកាត់សក់ ដើម្បីរកលុយ និងថែរក្សាគ្រួសារបស់គាត់ និង ផ្សព្វផ្សាយដំណឹងល្អ ពីព្រះជាម្ចាស់ផងដែ។

ហាងកាត់សក់ផ្ទះនៃដំណឹងល្អ(Good News House) ដែលធ្វើការបណ្តើរ និងផ្សប់ផ្សាយបណ្តើរបានជួលក្នុងរយៈពេល ៣ឆ្នាំ នៅផ្លូវបំបែកជាបួនដែលក្នុងភូមិដែលមានបួនកន្លែង ព្រមទាំងបានចាក់ដីរួចរាល់ហើយ

បើកហាងកាត់សក់ផ្ទះនៃដំណឹងល្អ(Good News House) យើងនឹងចែកចាយសាប៊ូកក់សក់និងសាប៊ូលាងមុខ  ដោយឥតគិតថ្លៃដល់ភ្ញៀវ ដោយមានជំនួយពីបេសកជនកូរ៉េ

បើធ្វើបែបនេះមានភ្ញៀវច្រើនជាងហាងកាត់សក់ផ្សេងទៀត ម៉េង គៀង និង សំ លិម អាចរកលុយបានច្រើនជាងធ្វើការនៅរោងចក្រ

ដូច្នេះ ម៉េង គៀង អាចជួយឱពុកម្តាយ និងប្អូនៗរបស់គាត់ហើយ សំ លិម អាចសងលុយដែលជំពាក់បានឆាប់រហ័សផងដែរ។

បើមានអ្នកដែលអានរឿងនេះហើយដែលជួបស្ថានភាពដូចជារឿងរបស់ ម៉េង គៀង និង សំ លិម ដូច្នេះសូមជួបព្រះយេស៊ូវដូច ម៉េង គៀង និង សំ លិម

ព្រះយេស៊ូវ អាចផ្លាស់ប្តូរជីវិតរបស់លោកអ្នកហើយព្រះយេស៊ូវជា សេចក្តីសង្ឃឹម របស់យើងតែមួយ សូមទទួលជឿព្រះយេស៊ូវ និង សូមអធិស្ឋានទៅកាន់ព្រះយេស៊ូវ។

តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបានដើម្បីឲ្យសេចក្តីអំណរ របស់អ្នករាល់គ្នាបានពោរពេញពិត។ (ព្រះគម្ពី យ៉ូហាន ១៦:២៤)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here