សូមជួបព្រះយេស៊ូវជីវិតរបស់លោកអ្នកផ្លាស់ប្ដូរ
“Jesus Christ can change your life”
សូមជួបព្រះយេស៊ូវ​ ជីវិតរបស់លោកអ្នកផ្លាស់ប្ដូរ

តើខ្ញុំជានរណា?
មនុស្សជាច្រើនមានសំណួរបែបនេះថា តើខ្ញុំជានរណា? តើខ្ញុំទៅកន្លែងណា? គោលបំណងក្នុងជីវិតរបស់ខ្ញុំគឺជាអ្វី? ហេតុអ្វីបានជាមានទុក្ខលំបាកក្នុងជីវិតរបស់ខ្ញុំ? ក្រោយពេលដែលខ្ញុំស្លាប់ តើខ្ញុំត្រឡប់ទៅជាយ៉ាងណា?
ចំពោះសំណួរដូចនេះ គ្មានអ្នកណាអាចឆ្លើយបានទេ ម្យ៉ាងទៀតមនុស្សភាគច្រើនគិតថា មានសុភមង្គលនៅពេលមានលុយច្រើន។

នៅឆ្នាំ2015 ជនជាតិខ្មែរចំនួន720,000នាក់ កំពុងធ្វើការ នៅប្រទេសខាងក្រៅពួកគេខំធ្វើការនៅ ប្រទេស ថៃ ម៉ាឡេស៊ី កូរ៉េ ហើយផ្ញើលុយសម្រាប់គ្រួសារពួកគេសរុបទាំងអស់ គឺចំនួន100 លានដុល្លាក្នុងមួយខែ តើលុយនោះច្រើនមែនឬអត់? ប៉ុនែ្ត បើសិនចែកលុយនេះទាំងអស់ដែល ពួកគេផ្ញើដល់គ្រួសាររបស់ពួកគេតាមរយៈម្នាក់ៗ គឺគ្រាន់តែ116$ ប៉ុណ្ណោះក្នុងមួយខែ ចំនួនលុយនេះតិចជាងលុយដែលធ្វើការរោងចក្រក្នុងប្រទេស ខ្មែរ ហេតុអ្វីបានជាមានលុយតែប៉ុណ្ណោះ? ហេតុផលនោះគឺប្រទេសខាងក្រៅដែលធ្វើការមានរបស់របថ្លៃ ជាងប្រទេសខ្មែរ ដូច្នេះត្រូវការលុយចិញ្ចឹមជីវិតជាច្រើន ម្យ៉ាងទៀតប្រសិនបើពួកគេទទួលបានប្រាក់ខែ ហើយពួកគេត្រូវចំណាយទិញអីវ៉ាន់ច្រើន។

ប៉ុន្តែក៏មានអ្នកខ្លះដែលសន្សំលុយប្រាក់ខែដោយមិនចាយលុយ ហើយអាច ផ្ញើលុយ1,000$ សម្រាប់គ្រួសារគេបានតើគោលបំណងដែលរកលុយ ដោយនឿយហត់គឺជាអ្វី? បើសិនជាលោកអ្នករកលុយបានច្រើន ហើយតើមានសុភមង្គលឬអត់? តើលោកអ្នកដែលកំពុង អានអត្ថបទនេះគិតថាមានសុភមង្គលឬទេ?
ផ្ទះនៃដំណឹងល្អ (Good News House) គឺជារឿងអំពី អស់អ្នកដែលបានជួបព្រះយេស៊ូវរួចហើយបានទទួល សេចក្តីសង្គ្រោះមានសុភមង្គល។
សូមជួបព្រះយេស៊ូវ ជីវិតរបស់លោកអ្នកនឹងបាន ផ្លាស់ប្តូរ។
‘Jesus Christ can change your life! ’

ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅនោះនឹងបានសង្គ្រោះ ហើយព្រមទាំងពួកគ្រួសារលោកផង (ព្រះគម្ពីរ កិច្ចការ 16:31)

»សូមអានទីបន្ទាល់អំពីផ្ទះនៃដំណឹងល្អ

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here