មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ឯសេចក្ដីជំនឿ ក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេនោះ ក៏សា្លប់នៅតែឯង1ឥឡូវនេះ សូមរស់នៅដោយសេចក្ដីជំនឿ ហើយមានការប្រព្រឹត្ត

ទ្រង់ល្អ ហើយទ្រង់ធ្វើល្អដល់ទាំងអស់ ដូច្នេះហើយទ្រង់ គួរត្រូវបានកោតខ្លាច ស្រឡាញ់សរសើរតម្កើង អំពាវនាវរក ទុកចិត្ដលើ និង បំរើដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង។2

ការដែលស្រឡាញ់ព្រះជាម្ចាស់អោយអស់អំពីចិត្តគឺជាការថ្វាយបង្គំ

ការថ្វាយបង្គំគឺត្រូវបានថា្វយដល់ព្រះ គឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ3 មិនមែនទៅកាន់ទេវតា ពួកបរិសុទ្ធ ឬក៏ស្នាព្រះហស្ថណាផ្សេងទៀតនោះទេ។4 យើងត្រូវថ្វាយបង្គំនៅគ្រប់ទីកន្លែង5 ដោយវិញ្ញាណនិងសេចក្តីពិត6 មិនថានៅក្នុងគ្រួសារជាឯកជន7 ជាប្រចាំថ្ងៃ8 និងម្នាក់ៗមានពេលស្ងាមស្ងាត់ដោយខ្លួនឯង។9

ទ្រង់បានតាំងជាពិសេសនៅថ្ងៃមួយ ក្នុងចំណោមប្រាំពីរថ្ងៃ ជាថ្ងៃឈប់សំរាក ឲ្យត្រូវបានរក្សាជាបរិសុទ្ធចំពោះទ្រង់ គឺជាការថ្វាយបង្គំក្នុងថ្ងៃនៃព្រះអម្ចាស់10 ក្រោយពីព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញមក នោះថ្ងៃទី១នៃសប្តាហ៍11 ដែលក្នុងព្រះគម្ពីរហៅថា ថ្ងៃនៃព្រះអម្ចាស់12 ថែមទាំងត្រូវចំនាយពេលទាំងអស់សំរាប់ការថ្វាយបង្គំទាំងជាសាធារណៈ និងជាឯកជនក្ដី ព្រមទាំងទៅលើភារៈកិច្ចដែលចាំបាច់និងសំរាប់ជាក្ដីមេត្ដាករុណា។13 សេចក្ដីអធិស្ឋានជាការទាក់ទងជាមួយព្រះជាម្ចាស់ ហើយស្វែងរកបំណងព្រះហឫទ័យទ្រង់ដែរហើយ វាអាចនឹងត្រូវបានព្រះទទួលយកហើយធ្វើឡើង នៅក្នុងព្រះនាម នៃព្រះរាជបុត្រា14 ដោយជំនួយពីព្រះវិញ្ញាណទ្រង់15 ទៅតាមបំណងព្រះហឫទ័យទ្រង់16 ដោយការយល់ដឹង ការកោតខ្លាច ការបន្ទាបខ្លួន ភាពឆេះឆួល ជំនឿ សេចក្ដីស្រឡាញ់ និងការរក្សាទុក។17

កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ18 មែនហើយ ព្រះបន្ទូលជាព្រះជាម្ចាស់ សូមអានព្រះគម្ពីរដោយសេចក្ដីកោតខ្លាចព្រះ19 មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ការទាក់ទងត្រឹមត្រូវជាមួយព្រះជាម្ចាស់ គឺជាព្រះពរដ៏ពិត20 បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ហើយរក្សាអស់ទាំងបញ្ញាត្តិរបស់ទ្រង់ ទ្រង់គង់នៅជាមួយអ្នកនោះ ដូច្នេះអ្នកនោះទៅគ្រប់កន្លែងបានសេចក្តីចំរើន21 និងធ្វើអ្វីៗអ្នកនោះចំរើនឡើងបាន22 សូមរសសើរដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ និង ចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ23 សូមទទួលពិធីជ្រមុជទឹក24 និងចូលរួមពិធីលៀងព្រះអម្ចាស់។25

ការប្រកបគ្នារបស់ពួកបរិសុទ្ធក្នុងសេចក្ដីជំនឿ

ពួកបរិសុទ្ធត្រូវបានតម្រូវឲ្យរក្សានូវសម្ព័ន្ធភាព និងក្នុងការអនុវត្តពិធីខាងព្រលឹងវិញ្ញាណបែបយ៉ាងនោះ ដោយមានទំនោរទៅរកការស្អាងគ្នាឡើងទៅវិញទៅមក ដូចជាការសម្រាលបន្ទុកគ្នាទៅវិញទៅមកនូវរឿងផ្នែកខាងក្រៅ ដោយយោងទៅតាមសមត្ថភាពនិងភាពចាំបាច់ខុសៗគ្នារបស់ពួកគេ26 ការប្រកបគ្នានោះ ព្រះទ្រង់បានផ្ដល់ឱកាសឲ្យ ទៅដល់អស់អ្នកដែលអំពាវនាវ ដល់​ ព្រះនាម ព្រះអម្ចាស់យេស៊ូវ នៅគ្រប់ទិសទី27

ជាពិសេសសង្វាតអោយបានអំណោយទានយ៉ាងវិសេសទៅចុះ ដើម្បីស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ ក្នុងការថ្វាយបង្គំ និង ការអធិប្បាយ និង ការផ្សាយដំណឹងល្អ ទ្រង់នឹងណែនាំឱកាសសម្របតាមព្រះហឫទ័យ28 ហើយរង់ចាំគម្រោងការ របស់ព្រះជាម្ចាស់ចំពោះ លោកអ្នកដោយចិត្តសប្បាយ សូមជូនពរ ដល់ លោកអ្នកមាន ទីបន្ទាល់ដែលបានជួបព្រះយេស៊ូវ ហើយផ្លាស់ប្ដូរជីវិត នឹង មានសេចក្ដីជំនឿដល់ខ្នាតកំពស់ នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ29 សូមព្រះអង្គប្រទានពរ អាម៉ែន!។30

 


1(យ៉ាកុប2:17) 2(រ៉ូម1:20; កិច្ចការ17:24; ទំនុកដំកើង119:68; យេរេមា10:7; ទំនុកដំកើង31:23;18:3; រ៉ូម10:12; ទំនុកដំកើង162:8; យ៉ូស្វេ 24:14; ម៉ាកុស 12:33) 3(ម៉ាថាយ 4:10; យ៉ូហាន 5:23; 2 កូរិនថូស 13:14) 4(កូឡូស 2:18; វិវរណៈ 19:10; រូម 1:25) 5(ម៉ាឡាគី 1:11; 1 ធីម៉ូថេ 2:8) 6(យ៉ូហាន 4:23-24) 7(យេរេមា 10:25; ចោទិយកថា 6:6-7; យ៉ូប 1:5; 2 សាំយូអែល 6:18-20; 1ពេត្រុស 3;7; កិច្ចការ 10:2) 8(ម៉ាថាយ 6:11) 9(ម៉ាថាយ 6:6; អេភេសូ6:18) 10(និក្ខមនំ 20:8,10,11; អេសាយ 56:2,4,6,7) 11(លោកុប្បត្តិ 20:2-3; 1កូរិនថូស 16:1-2; កិច្ចការ 20:7) 12(វិវរណៈ 1:10) 13(អេសាយ 58:13; ម៉ាថាយ 12:1-13) 14(យ៉ូហាន 14:13-14; 1 ពេត្រុស 2:5) 15(រ៉ូម 8:26) 16(1យ៉ូហាន 5:14) 17(ទំនុកដំកើង 47:7; សាស្តា 5:1-2; ហេព្រើរ 12:28; លោកុប្បត្តិ 8:27; យ៉ាកុប 5:16; 1:6-7; ម៉ាកុស 11:24; ម៉ាថាយ 6:12,14-15; កូឡូស 4:2; អេភេសូ 6:18) 18(យ៉ូហាន 1:1) 19(កិច្ចការ 15:21; វិវរណៈ1:3) 20(ទំនុកដំកើង 11:2; 32:1-2; ម៉ាថាយ 5:3-12) 21(យ៉ូស្វេ 1:7) 22(ចោទិយកថា 29:9) 23(កូឡូស 3:16; អេភេសូ 5:19; យ៉ាកុប 5:13) 24(ម៉ាថាយ 28:19) 25(1កូរិនថូស 11:20, 23-25) 26(ហេព្រើរ10:24; កិច្ចការ2:42, 46; អេសាយ2:3; 1កូរិនថូស11:20) 27(កិច្ចការ 2:44-45; 1យ៉ូហាន 3:17; 2 កូរិនថូស8:9; កិច្ចការ11:29-30) 28(1កូរិនថូស12:31) 29(អេភេសូ 4:13) 30(កាឡាទី1:5; អេភេសូ3:20-21; ភីលីព 4:20; 1ពេត្រុស 4:11)

 

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here