ទោះបីខ្ញុំជាគ្រូពេទ្យក៏ខ្ញុំមានជំងឺ ប៉ុន្តែព្រះជាម្ចាស់បានព្យាបាលជំងឺរបស់ខ្ញុំ

ជាគ្រូពេទ្យជនជាតិកូរ៉េ ឈ្មោះថា អ៊ី ជីន​ហ្យុង ដែលមាន អាយុ ៤៤ ឆ្នាំ ឥឡូវនេះខ្ញុំកំពុងធ្វើការស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ហេប្រុន ដែលបានបង្កើតឡើងដោយបេសកជនកូរ៉េ ដើម្បីព្យាបាល សម្រាប់អ្នកជំងឺក្រីក្រក្នុងប្រទេសខ្មែរ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ។

ចាប់តាំងពីខ្ញុំនៅក្មេងខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយខ្ញុំបានក្លាយជាគ្រូពេទ្យផ្នែកវះកាត់ ដោយព្រោះ ខ្ញុំមានមន្ទីរពេទ្យឯកជន ដូច្នេះ ស្ថានភាពគ្រួសាររបស់ខ្ញុំគ្រប់គា្រន់ ហើយ​មានសុភមង្គលផងដែរ។  ប៉ុន្ដែ នៅថ្ងៃមួយខ្ញុំមានជំងឺរលាកជើងជាខ្លាំងដោយមិនដឹងពីមូលហេតុ ដោយសារ រលាកនិងហើមខ្លាំង ​នៅជើងខាងស្ដាំង ខ្ញុំឈឺខ្លាំងហើយក្រោកឈរឡើងពិបាក ដូច្នេះ ខ្ញុំបានចូលសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរយៈពេល២សប្ដាហ៍ ដូច្នេះ ខ្ញុំមិនបានធ្វើការដោយព្យាបាលអ្នកជំងឺរបស់ខ្ញុំ ហើយមិនអាចទទួលចំណូល ពេលនោះ ខ្ញុំទទួលស្គាល់ថា ទោះបី ខ្ញុំជាគ្រូពេទ្យដែលព្យាបាលអ្នកជំងឺក៏ដោយ ខ្ញុំក៏មានជំងឺដែរ។ ខ្ញុំមានចម្ងល់ អំពីការលំបាកបែបនេះ ហើយបានសួរដល់ព្រះជាម្ចាស់ ពេលនោះខ្ញុំបាននឹក ដល់ មន្ទីរពេទ្យហេប្រុននៅប្រទេសខ្មែរ ពេលមុន ខ្ញុំបានធ្វើដំណើរមកប្រទេសកម្ពុជាច្រើនដង ជាមួយក្រុមបេសកកម្មគ្រូពេទ្យ ដើម្បីព្យាបាលអ្នកជំងឺ នៅទីក្រុងភ្នំពេញនិងខេត្ដកោះកុង ពេលនោះខ្ញុំស្គាល់មន្ទីរពេទ្យហេប្រុន នៅទីក្រុងភ្នំពេញ មន្ទីរពេទ្យហេប្រុន ជាមន្ទីរពេទ្យដែលបានសាងសង់ដោយបេសកជនកូរ៉េ ដើម្បីព្យាបាលអ្នកជំងឺជនជាតិខ្មែរ ហើយបង្រៀន និង អនុវត្ដសម្រាប់គ្រូពេទ្យខែ្មរនិងនិស្សិតពេទ្យ តាមរយៈសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ប៉ុន្ដែ មន្ទីរពេទ្យហេប្រុន នៅតែងតែខ្វះខាត់ចំនួនគ្រូពេទ្យ និង អ្នកជំនួយដែរ ពេលដែលខ្ញុំបានលឺអំពីស្ថានភាពមន្ទីរពេទ្យហេប្រុន ប្ដីប្រពន្ធរបស់ខ្ញុំទទួលការប៉ះពាល់ចិត្ដ ដែលចង់ធ្វើការស្ម័គ្រចិត្ដ នៅមន្ទីរពេទ្យហេប្រុនផងដែរ។ ក្រោយពីខ្ញុំត្រឡប់មកប្រទេសកូរ៉េវិញ ប្ដីប្រពន្ធរបស់ខ្ញុំបានសម្រេចចិត្ដថា នឹង ស្ម័គ្រចិត្ដបំរើការងារ នៅមន្ទីរពេទ្យហេប្រុន តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំជាប់រវល់ហើយបានភ្លេច ប៉ុន្ដែ ព្រះជាម្ចាស់បានរំលឹកដល់ខ្ញុំអំពីការត្រាស់ហៅខ្ញុំ មកប្រទេសកម្ពុជា តាមរយៈការលំបាកបែបនេះ ដូច្នេះ ប្ដីប្រពន្ធរបស់ខ្ញុំបានសម្រេចចិត្ដថា ខ្ញុំត្រូវលះបង់ការរស់នៅក្នុងប្រទេសកូរ៉េ ហើយនិងមកប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ ដូចជាព្យាបាលសម្រាប់អ្នកជំងឺជាជនជាតិខ្មែរ បើខ្ញុំធ្វើការជាគ្រូពេទ្យ នៅប្រទេសកូរ៉េ ខ្ញុំអាចរកលុយបានច្រើន ប៉ុន្ដែ ខ្ញុំមកប្រទេសកម្ពុជា ខ្ញុំមិនអាចរកលុយ ហើយខ្ញុំបំរើការងារ ជាគ្រូពេទ្យស្ម័គ្រចិត្ដដោយឥតគិតថ្លៃ ម្យ៉ាងទៀត ការអប់រំកូនទាំងពីររបស់ខ្ញុំ ក៏ពិបាកដែរ ប៉ុន្ដែ ប្ដីប្រពន្ធរបស់ខ្ញុំ នឹងធ្វើការសម្រាប់អ្នកជំងឺខ្មែរ ដូចជា ខ្ញុំបានទទួលព្រះគុណដែលក្លាយជាគ្រូពេទ្យ មកពីព្រះជាម្ចាស់។  ក្រោយពីខ្ញុំបានសម្រេចចិត្ដបែបនេះ ព្រះជាម្ចាស់បានបើកផ្លូវ តាមរយៈក្រុមជំនុំដែលខ្ញុំចូលរួមថ្វាយបង្គំ ហើយក្រុមបេសកជនបានបញ្ជូនខ្ញុំមកប្រទេសកម្ពុជា ព្រះជាម្ចាស់បានណែនាំ ដើម្បីអោយខ្ញុំធ្វើការស្ម័គ្រចិត្ដ នៅមន្ទីរពេទ្យហេប្រុន ហើយប្រពន្ធរបស់ខ្ញុំ បង្រៀនសិស្សនិស្សិតពេទ្យផងដែរ ម្យ៉ាងទៀតខ្ញុំបានស្វែងរកជួលផ្ទះដើម្បីគ្រួសាររបស់ខ្ញុំរស់នៅស្រួល ​​ពេលនោះ ខ្ញុំត្រូវត្រៀមខ្លួននិងរៀបចំដើម្បីមកប្រទេសកម្ពុជា ដូច្នេះខ្ញុំត្រូវពិនិត្យសុខភាពសិន តាមរយៈច្បាប់របស់ក្រុមបេសកជន ពេលនោះលទ្ធផលចេញមកថា ខ្ញុំមានមហារីកសាច់ដុំ ដូច្នេះ ៣សប្ដាហ៍មុន ខ្ញុំមកប្រទេសកម្ពុជា ខ្ញុំបានទទួលការវះកាត់សាច់ដុំ នៅប្រទេសកូរ៉េ បើខ្ញុំមិនសម្រេចចិត្ដមកកម្ពុជាជាបេសកជន នោះខ្ញុំមិនដឹងថាខ្ញុំមានមហារីកសាច់ដុំ ហើយខ្ញុំនឹងកាន់តែ មានជំងឺធ្ងន់ធ្ងរ ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ ដែលទ្រង់បានបង្ហាញអោយខ្ញុំបានដឹងអំពីជំងឺរបស់ខ្ញុំ ហើយទទួលការវះកាត់ទាន់ពេលវេលាដើម្បីអោយខ្ញុំអាចធ្វើការងារ របស់ព្រះជាម្ចាស់បានដោយមានសុខភាពល្អ នៅពេលព្រឹកក្រោយពីខ្ញុំទទួលការវះកាត់ខ្ញុំឃើញរន្ធពីរ នៅលើបំពង់កក្នុងកញ្ចក់ ខ្ញុំតែងតែស្រេកថា សូមអរព្រះគុណព្រះជាម្ចាស់នឹងណែនាំផ្លូវល្អសម្រាប់ខ្ញុំ ខ្ញុំនឹងបំពេញបេសកកម្មរបស់ទ្រង់ តាមរយៈព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ទោះបីខ្ញុំមិនសូវស្គាល់ស្ថានភាពកម្ពុជា ក៏ដោយក៏ខ្ញុំនឹងបំរើ តាមរយៈសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ខ្ញុំកំពុងជួបអ្នកជំងឺជាច្រើន ដែលបានមកមន្ទីរពេទ្យហេប្រុនដើម្បីទទួលការព្យាបាល ក្នុងចំណោមអ្នកជំងឺនោះ មានអ្នកដែលជិតស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ នៅពេលខ្ញុំជួបអ្នកជំងឺធ្ងន់ធ្ងរ ខ្ញុំមានអារម្មណ៍ពិបាក ព្រះយេស៊ូវជាព្រះដែលប្រទានជីវិតដល់ពួកយើង ព្រះយេស៊ូវជាព្រះដែលព្យាបាលជំងឺតាមរយៈគ្រូវពេទ្យ សូមទទួលជឿលើព្រះយេស៊ូវ ដូចជាខ្ញុំដែលព្រះយេស៊ូវបានបង្ហាញអោយឃើញពីជំងឺនិងបានព្យាបាល មហារីកសាច់ដុំរបស់ខ្ញុំ នឹង ណែនាំ ហើយបើកផ្លូវល្អសម្រាប់ខ្ញុំ សូមផ្លាស់ប្ដូរជីវិតរបស់លោកអ្នក ខ្ញុំបានអធិស្ឋានសម្រាប់មនុស្សជាច្រើន នៅក្នុងប្រទេសខ្មែរដើម្បីអោយពួកគាត់បានទទួលជឿលើព្រះយេស៊ូវ នឹង​ ទទួលព្រះពររបស់ព្រះជាម្ចាស់ផងដែរ។

មើលព្រះ​ទ្រង់​ជា​ជំនួយ​នៃ​ទូលបង្គំព្រះអម្ចាស់​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទប់ទល់ព្រលឹង​នៃ​ទូលបង្គំ (ព្រះគម្ពី ទំនុកដំកើង ៥៤: ៤)
ទ្រង់​ឃាំង​ព្រលឹង​គេ​ឲ្យ​រួច​ពី​ជង្ហុក ហើយ​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​វិនាស​ដោយ​ដាវ (ព្រះគម្ពី ទំនុកដំកើង ៣៣: ១៨)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

 

LEAVE A REPLY

Please enter your comment!
Please enter your name here