គ្រូទាយបានធ្វើមន្ដអាគមដល់រូបព្រះ ដើម្បីធ្វើអោយ ប្ដី របស់ខ្ញុំបោះបង់ចោលព្រះយេស៊ូវ ប៉ុន្ដែប្ដីរបស់ខ្ញុំយកចិត្ដទុកដាក់ខ្លាំងជាងមុន

ខ្ញុំឈ្មោះ អ៊ី មីហាំង ដែលរស់នៅប្រទេសកូរ៉េ មុខរបរបស់ខ្ញុំ ជាសាស្ត្រាចារ្យដែលបង្រៀន នៅសាកលវិទ្យាល័យ។
៨ឆ្នាំមុន ខ្ញុំបានពិចារណា អំពី ការលែងលះជាមួយ ប្ដី របស់ខ្ញុំ ពេលនោះខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ធ ប៉ុន្ដែគាត់បានជឿលើព្រះយេស៊ូវ រយៈពេល១ឆ្នាំ ហើយខ្ញុំបានឮថា បើសិនជាជឿលើព្រះ២ ប្រភេទ ក្នុងគ្រួសារមួយតែងតែមានការបែកបាក់គ្នា ដូច្នេះ ខ្ញុំបានទៅរកគ្រូទាយ ដើម្បីធ្វើអោយ ប្ដី របស់ខ្ញុំបោះបង់ចោល ព្រះយេស៊ូវ គ្រូទាយបានធ្វើមន្ដអាគមដល់រូបព្រះ ប៉ុន្ដែ គាត់បានទទួលអំណោយទានភាសាដ៏ទៃ និង យកចិត្ដទុកដាក់ជឿព្រះយេស៊ូវ ខ្លាំងជាងមុន ពេលមុនគាត់បានស្អប់ អ្នកដែលជឿលើព្រះយេស៊ូវ ដូច្នេះ ខ្ញុំមានចម្ងល់ អំពី ប្ដី របស់ខ្ញុំដែល ឥឡូវនេះ យកចិត្ដទុកដាក់ជឿលើព្រះយេស៊ូវ ដូច្នេះ ពេលដែល ប្ដី របស់ខ្ញុំអត់នៅផ្ទះ ខ្ញុំបានចាប់ផ្ដើម អានព្រះគម្ពីរ តិចៗ ហើយខ្ញុំបានអាន ព្រះគម្ពីរ ចប់ទាំងអស់ ក្នុងរយៈពេល២ខែកន្លះ ថ្ងៃមួយក្នុងខែ៤ខ្ញុំបានឆ្ងល់ថាតើមានព្រះដែលមានព្រះជន្មរស់ដែលឬអត់? ខ្ញុំបានសរសេរ សេចក្ដីអធិស្ឋាន របស់ព្រះអម្ចាស់ដែលមានខាងមុខក្នុងសៀវភៅ ព្រះគម្ពីរ បន្ទាប់មកខ្ញុំបានដាក់ក្រដាសនោះ នៅលើជញ្ជាំង ហើយចាប់ផ្ដើម អធិសា្ឋន បែបនេះខ្ញុំបានឮថា ព្រះជាម្ចាស់ មានព្រះជន្មរស់ ដូច្នេះ ខ្ញុំចង់សួរ ចំពោះ ព្រះបន្ទូលថា ចូរស្រឡាញ់គ្នាទៅវិញទៅមក ចូរអត់ទោស ប៉ុន្ដែ មានអ្នកដែល មិនស្រឡាញ់ មិនអត់ទោស ហើយ មិនចេះនិយាយថា សុំទោស អ្នកនោះ គឺជាប្ដី របស់ខ្ញុំ ប៉ុន្ដែ ហេតុអ្វី ព្រះជាម្ចាស់ប្រទានអំណោយទានភាសាដ៏ទៃ ដល់ បី្ដ របស់ខ្ញុំ ដែលមិននិយាយសុំទោសដល់ ខ្ញុំ ហេតុអ្វី ព្រះជាម្ចាស់ មិនស្ដីបន្ទោស ដល់ ប្ដី របស់ខ្ញុំ ខ្ញុំបានយំ និង និយាយបែបនេះ ដល់ ព្រះជាម្ចាស់ ពេលនោះ ប្ដី របស់ខ្ញុំ ដែលមិននិយាយជាមួយខ្ញុំ រយៈពេល៦ខែ ប៉ុន្ដែ គាត់ ស្រាប់តែនិយាយមកកាន់ខ្ញុំថា សុំទោស ខ្ញុំបានសួរថា ហេតុអ្វី បានជានិយាយសុំទោស ដល់ ខ្ញុំ គាត់បានឆ្លើយតបថា នៅពេលអធិស្ឋាន ដល់ព្រះជាម្ចាស់ ទ្រង់មានព្រះបន្ទូលថា ចូរនិយាយសុំទោស ដល់ ប្រពន្ធ របស់អ្នក ពេលនោះ ខ្ញុំបានភ្ញាក់ផ្អើលខ្លាំងណាស់ ពីព្រោះ ព្រះជាម្ចាស់ស្គាល់ អំពី ចិត្ដរបស់ខ្ញុំ ក្នុងសេចក្ដីអធិស្ឋាន។
ក្រោយពេលនោះ មក បី្ដប្រពន្ធរបស់ខ្ញុំ បានចាប់ផ្ដើម ចូលរួមថា្វយបង្គំ ខ្ញុំតែងតែបានយំច្រើន ព្រះជាម្ចាស់បានប្រទាន ព្រះបន្ទូល ដូចគ្នា ដល់ ប្ដីប្រពន្ធរបស់ខ្ញុំ ដែលពេលមុនចង់លេងលះគ្នា ម្យ៉ាងទៀត ព្រះជាម្ចាស់ បានប្រាប់ អំពី បំណងចិត្ដរបស់ខ្ញុំ ដល់ ប្ដី ហើយព្រះជាម្ចាស់ជួយស្ដារឡើងវិញ នូវទំនាក់ទំនង ប្ដីប្រពន្ធរបស់ខ្ញុំ       ព្រះជាម្ចាស់ បានដោះស្រាយបញ្ហា លុយកាក់ ដែលខ្វះខាត់ ក្នុងគ្រួសារយើងច្រើនដង ខ្ញុំសូមសរសើរដំកើង ដល់ព្រះជាម្ចាស់ ដែលឆ្លើយតបគ្រប់បញ្ហាតូចធំផងដែរ។

តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នា បានពោរពេញពិត (ព្រះគម្ពីរ យ៉ូហាន១៦៖២៤)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here