ភាគច្រើនក្រុមគ្រួសារនៅតាមជនបទ ក្នុងប្រទេសខ្មែរបានជំពាក់លុយធានាគា ឬលុយរាប់ ហើយជាទូរទៅប្រជាជនជំពាក់លុយដោយសារតែ ពេលដែលមានពិធិរៀបការ បុណ្យ មានជំងឺក្នុងគ្រួសារឬ ត្រូវការ ទិញម៉ូតូ ពួកគេ បានទៅខ្ចីលុយពីធានាគា។តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋភិបាលនៅឆ្នាំ២០១៣ នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរមានកម្ចីលុយ 896$
មកដល់ឆ្នាំ២០១៤ មានការកើនឡើងទៅដល់1482$ ។

ពេលវេលាកន្លងហួសផុតទៅដោយសារពួកគាត់មិនបានសងប្រាក់ ដើម និងបង់ថ្លៃការប្រាក់មិនទាន់ពេលបណ្ដាលឲ្យ ពួកគាត់ជំពាក់លុយគេកាន់តែច្រើនឡើងៗ ហើយបានប៉ះពាល់ទៅដល់ការសិក្សារបស់កូនៗព្រមទាំង បានបញ្ជូនពួកគាត់ឲ្យ ទៅធ្វើការរោងចក្រនិងធ្វើការផ្សេងៗដើម្បីរកលុយ មានយុវជនខ្លះបានភ្លើតភ្លើនចង់បានម៉ូតូល្អនិងទូរស័ព្ទដៃ ហើយបានលួចវាពីមនុស្សដទៃ ហើយបានក្លាយទៅជាចោរ សម្លាប់មនុស្សផងដែរ ពត៌មានបែបនេះយើងបានដឹង បានឃើញតាមរយៈ ការអានកាសែត និង មើលទូរទស្សន៍រៀងរាល់ថ្ងៃ ចំនុចទាំងអស់នេះកើតឡើង ដោយសារតែលុយ ទោះបីលុយមិនមែនជាសេចក្ដីពិតក៏ដោយតែលុយបានគ្រប់គ្រង នៅក្នុងលោកីយនេះ។

ប្រជាជនខ្មែរទាំងអស់ចំនួន15,480,000នាក់ អាយុមធ្យម25ឆ្នាំ អនាគត់ខ្មែរអាស្រ័យលើពួកគេដែលមានសេចក្ដីសង្ឃឹម ដូច្នេះយើងត្រូវប្រាប់អំពីសេចក្ដីពិតដល់ពួកគេ សេចក្ដីពិតគឺជាការទទួលជីវិតថ្មីពីព្រះជាម្ចាស់ វាមិនអាចទិញដោយលុយទេ ព្រះយេស៊ូវមានបន្ទូលថា អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិតហើយសេចក្ដីពិតនោះនឹង ប្រោសឲ្យ អ្នករាល់គ្នាបានរួចពីការអាក្រក់ (ព្រះគម្ពីរ យ៉ូហាន 3:32) មានព្រះបន្ទូលទៀតថា ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងនោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬ តើមនុស្សនឹងយកអ្វីទៅដូរអោយបានព្រលឹងខ្លួនវិញ (ព្រះគម្ពីរ ម៉ាកុស 8:36-37) យើងត្រូវតែទទួលព្រះគុណរបស់ព្រះជាម្ចាស់ជាមុនសិន ហើយបំរើ ពួកគេដើម្បីឲ្យពួកគេទទួលជីវិតថ្មី និងស្គាល់គោលបំណងពិត នៅក្នុងជីវិតរបស់ពួកគេ។

• Good News House Community
• បេសកជនកូរ៉េក្នុងប្រទេសខ្មែរៈ គីម ចុងស៊ីក និង ក្វុន ឆានស៊ីក / មានបេសកកម្មបង្កើត ព្រះវិហារ សាលាជំនាញកាត់សក់ បង្កើតការងារ និង ជួយអភិវឌ្ឍន៍
• បេសកជន ដែលមានបេសកកម្មជួយដល់ប្រទេសខាងក្រៅៈ គ្រូគង្វាល យ៉ាង ស៊ឹងឆល / ប្រធានវិទ្យាស្ថានតន្រ្តី / បេសកកម្មនៅក្នុងអាស៊ី ការជួយបេសកកម្មសំរាប់បេសកជន
• ការណែនាំសំរាប់អ្នកជួយ

 

 

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here