Home ពត៌មាន សេចក្តីពិត ១៨ ចំណុចអាចផ្លាស់ប្តូរ ជីវិតរបស់អ្នក

សេចក្តីពិត ១៨ ចំណុចអាចផ្លាស់ប្តូរ ជីវិតរបស់អ្នក

1812
0

សូមអានអត្ថបទនៅខាងក្រោម អ្នកអាចដោះស្រាយបញ្ហាក្នុងជីវិត របស់អ្នកបាន

សព្វថ្ងៃនេះ មនុស្សពេញវ័យជាច្រើនបានចាក់ចេញពីស្រុកកំណើត ដើម្បីស្វែងរក ជីវភាពល្អប្រសើរជាងមុន ពួកគេទៅធ្វើការ នៅប្រទេសខាងក្រៅ ដើម្បីរកប្រាក់ចំណូល ប៉ុន្ដែ ពួកគេមិនមានសុភមង្គលទេ ហេតុអ្វី បានជាពួកគេជួបស្ថានភាពលំបាកបែបនេះ? គ្មានអ្នកណាអាចឆ្លើយតបចំពោះសំណួរនេះបានឡើយ នៅក្នុងលោកីយ៍នេះ។

មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគម្ពីរថា  អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច1  ដូច្នេះ តើសេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតរបស់អ្នកគឺជាអ្វី?

ដូច្នេះ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះកូនទ្រង់ដែលរស់នៅ ដោយគ្មាន សុភមង្គលនោះឡើយ ប៉ុន្តែគ្មានអ្នកណាបង្រៀនថា អ្នកជាកូនរបស់ព្រះជាម្ចាស់ ម្យ៉ាងទៀតមនុស្សជាច្រើនសង្ស័យថា​តើមនុស្សអាចក្លាយជាកូនរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

ហេតុផលនោះ អារក្សសាតាំងបានបោកបញ្ឆោតដល់អ្នក 2 ឥឡូវនេះ អារក្សសាតាំង កំពុងក្រវែល ជុំវិញអ្នក3 ដើម្បីបញ្ឆោត តាមរយៈការល្បួងផ្សេងៗ4

មានហេតុផលជាច្រើនដោយសារមនុស្សធ្លាក់ក្នុងការល្បួង ពីព្រោះ មនុស្សទាំងអស់បានប្រព្រឹត្ដអំពើបាប ហើយស្តាប់ តាមការលួងលោម របស់អារក្សសាតាំងដោយយល់ឃើញ ថាការនោះជាការល្អ។5

 ព្រះគម្ពីរចែងទុកថា អំពើបាបមកពីអារក្សសាតាំងអ័ដាម ជាមនុស្ស លើកដំបូង ដែលមិនស្ដាប់បង្គាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានធ្លាក់ទៅក្នុង ការល្បួងរបស់អារក្សសាតាំងព្រះជាម្ចាស់ ដ៏បរិសុទ្ធនឹងជំនុំជំរះ ចំពោះអំពើបាប8 ឈ្នួលរបស់អំពើបាប គឺជាសេចក្ដីស្លាប់9 ដូច្នេះបើពួកយើងមិនស្គាល់ព្រះ ជាម្ចាស់នោះនឹងស្លាប់។

បន្ទាប់ពីស្លាប់មនុស្សទាំងអស់នឹងទទួលការជំនុំជំរះពីព្រះជាម្ចាស់10 ពេលនោះ ពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ  អ្នកនោះ អាចចូលទៅនគរស្ថានសួគ៌បាន ប៉ុន្ដែ មនុស្សដែល មិនទទួលសេចក្ដីសង្រ្គោះ នឹង ធ្លាក់ទៅឯស្ថាននរក។11

តែត្រង់ពួកខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្តអាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺ​ជា​សេចក្តី​ស្លាប់​ទី​២​វិញ12 សូមលោកអ្នកកុំទៅផ្លូវដែលនាំទៅរកបឹងភ្លើង ដែលឆេះអស់កល្បជានិច្ច13 ដែលរងទុក្ខវេទនានោះឡើយ។

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ14

 នៅលើផែនដីនេះគ្មានអ្នកណាម្នាក់សុចរិតសោះឡើយ គឺសុទ្ធតែបានប្រព្រឹត្ដអំពើបាប15 ដូច្នេះ ពួកយើង ត្រូវស្លាប់ ដោយសារអំពើបាប ប៉ុន្ដែ ព្រះជាម្ចាស់ស្រឡាញ់ លោកអ្នកខ្លាំងណាស់ ហេតុនេះ ហើយបានជាទ្រង់បញ្ជួន ព្រះយេស៊ូវដែលមិនបានធ្វើបាប អ្វីសោះ ដល់ យើងរាល់គ្នា ដើម្បីជួបយើងរាល់គ្នា16 ដ្បិតមានព្រះយេស៊ូវតែមួយមានស្ពានមេត្រី តែមួយរវាង ព្រះជាម្ចាស់និងមនុស្ស។17

ប៉ុន្ដែ មនុស្សភាគច្រើនមិនស្គាល់ព្រះយេស៊ូវ ពីព្រោះ ពួកគេគោរពរូបព្រះក្លែងក្លាយផ្សេងៗ

លោកអ្នកជាកូនរបស់ព្រះជាម្ចាស់18 ដូច្នេះ សូមកុំយល់ច្រឡំឡើយ ​ហេតុ​នោះ​បាន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ជាម្ចាស់បាន​យាងមក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្សសាតាំងដែលបោកបញ្ឆោតដល់ពួកយើង​ចេញ19 ហើយ​ប្រោស​លោះលោកអ្នកចេញពីអំពើបាប។20

បើលោកអ្នកត្រូវស្លាប់ដោយសារប្រព្រឹត្ដអំពើបាប តើមានអ្នកណាស្លាប់ជំនួសអ្នកដែលឬទេ? គ្មានអ្នកដែលធ្វើបែបនេះឡើយ ប៉ុនែ្ដ ព្រះយេស៊ូវ បានធ្វើ បែបនេះសម្រាប់អ្នក។

ព្រះយេស៊ូវបានសុគត ហើយបង្ហូរព្រះលោហិត នៅលើឈើឆ្កាងជំនួសលោកអ្នក21​ ដើម្បី​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​22  ​ព្រះទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់តាមរយៈព្រះយេស៊ូវ23 ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់បែបនេះ ដូច្នេះមានព្រះបន្ទូលក្នុងព្រះគម្ពីរថា  តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង24

ព្រះយេស៊ូវបានរងទុក្ខ ដោយគេជេរប្រមាថ ទ្រង់ត្រូវរបួស25 គេបានឆ្កាង វាយដំដែកគោលនៅលើព្រះហស្ដទាំងសងខាង និងព្រះបាទាទ្រង់26 ហើយចាក់ និង លំពែងព្រះលោហិតក៏បង្ហូរ​ចុះមក27

ព្រះយេស៊ូវបានទទួលរងទុក្ខវេទនា ប៉ុន្ដែ ព្រះយេស៊ូវបាន លើកលែងទោសសម្រាប់អ្នកដែលបានធ្វើគតទ្រង់ ហើយក៏មានព្រះបន្ទូលថា ” ការនេះបានសម្រេចហើយ” ទ្រង់ក៏ប្រគល់វិញ្ញាណទៅ28 ដូច្នេះ ព្រះយេស៊ូវក្លាយជាស្ពានមេត្រីនៃ យើងរាល់គ្នា ទ្រង់បាន ធ្វើអោយទាំងពីររួមគ្នាមកតែ១ ហើយបានរុះជញ្ជាំងដែលបានខណ្ឌកណ្ដាលចេញបែបនេះ។29

បើមនុស្សស្លាប់ហើយមនុស្សនោះមិនអាចរស់ឡើងវិញបានទេ ប៉ុន្ដែ ព្រះយេស៊ូវបានសុគតហើយគេបានបញ្ចុះក្នុងផ្នូររហូតដល់ថ្ងៃទី៣ ព្រះជាម្ចាស់ប្រោសអោយព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។30

តើនេះមានន័យដូចម្ដេច? ព្រះជាម្ចាស់បានបង្ហាញនៅពេលណាដែលយើងស្លាប់ខាង សាច់ឈាមតែបានព្រះវិញ្ញាណ ប្រោសអោយរស់ឡើងវិញ31 ដូច្នេះ នៅពេលពួកយើង ទទួលជឿលើព្រះយេស៊ូវ យើងត្រូវ សារភាពហើយជឿជាក់ថា ព្រះយេស៊ូវបានសុគត ជំនួសយើងរាល់គ្នា ហើយព្រះជាម្ចាស់បានប្រោសព្រះយេស៊ូវ អោយមានព្រះជន្មរស់ពីសុគតឡើងវិញ។32

ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោកឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។33

ម្យ៉ាងទៀត ព្រះជាម្ចាស់បានប្រគល់គ្រប់ការជំនុំជំរះដល់ព្រះយេស៊ូវ34 ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ35  មែនហើយមានផ្លូវតែមួយដែលទៅព្រះជាម្ចាស់គឺតាមរយៈ ព្រះយេស៊ូវតែមួយប៉ុណ្ណោះ។

 ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ36

មានព្រះបន្ទូលក្នុងព្រះគម្ពីរថា  គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ37  មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​វិញ38 ដូច្នេះ ពួកយើងអាចទទួល សេចក្ដីសង្គ្រោះ តាមរយៈព្រះយេស៊ូវតែ១ ដែលមាន ព្រះជន្មរស់ឡើងវិញ ដោយសារអំណោយទាន មកពីព្រះជាម្ចាស់។

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ39

អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរបិតា​អើយ40 ដូច្នេះ យើងអាចក្លាយជាកូនរបស់ព្រះជាម្ចាស់ ហើយហៅថា អ័ប្បា ព្រះវរបិតា ហើយអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយ លោកអ្នក ទទួលអាចការឆ្លើយតបបាន ព្រះជាម្ចាស់មានព្រះបន្ទូលលថា  នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។41 

ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ។42

បើលោកអ្នកទទួលជឿលើព្រះយេស៊ូវ ហើយក្លាយជាកូនរបស់ ព្រះជាម្ចាស់មានសេចក្ដីសុខសាន្ដក្នុងចិត្ដ និង ប្រដាប់ខ្លួនដោយ មនុស្សថ្មីវិញ43  ហើយកំពុងតែចម្រើនឡើង ខាងឯចំណេះដឹង និង ផ្លាស់ប្ដូរអត្តចរិក 44 កូនរបស់ព្រះជាម្ចាស់ដែលទទួលជឿលើព្រះយេស៊ូវមានព្រះពរ ក្នុងជីវិតថ្មីបែបនេះ។

ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគសម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ45 ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា46

មានព្រះបន្ទូលរបស់ព្រះយេស៊ូវថា ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។47ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរ ហើយថែរក្សាអ្នក ព្រមទាំងផ្ដល់ព្រះគុណ និង សេចក្ដីសុខសាន្ដ ដល់ កូនរបស់ព្រះជាម្ចាស់បែបនេះ។48  ដូច្នេះ  កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាននិង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។49

តើលោកអ្នកមានការលំបាកក្នុងជីវិតដែរឬទេ? បើមានធ្លាប់ជួបការល្បួងដែរឬទេ? តើស្ថានភាពនៃកូនរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំលាំងអ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន50 ព្រះជាម្ចាស់តែងតែគង់នៅជាមួយកូនរបស់ទ្រង់ ហើយនាំផ្លូវដ៏ល្អ និង ប្រទានកំលាំងថ្មី។

ពី​ព្រោះ​សេចក្តី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូបកាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។51

ការដែលទទួលជឿលើព្រះយេស៊ូវ គឺត្រូវសារភាពថា ព្រះយេស៊ូវជាព្រះសង្គ្រោះសម្រាប់ខ្ញុំ ហើយប្រែចិត្ដចេញពី អំពើបាបរបស់ខ្លួន  ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ52 នៅពេលលោកអ្នកសារភាពបែបនេះមានន័យថា ថ្ងៃនេះ ជាថ្ងៃសង្គ្រោះហើយ53 នៅពេលលោកអ្នកប្រព្រឹត្ដបែបនេះ ជីវិតរបស់លោកអ្នកនឹងផ្លាស់ប្ដូរ។

ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់54

 គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់55 ពន្លឺ គឺជាព្រះយេស៊ូវ ហើយសេចក្ដីងងឹតគឺជាអារក្សសាតាំង តើលោកអ្នកគួរជ្រើសរើសយក ពន្លឺ ឬ សេចក្ដីងងឹត? សូមអធិស្ឋានដោយបន្លឺសម្លេងខ្លាំងៗ ដូចខាងក្រោម គឺមានន័យថា លោកអ្នកបានប្រកាសប្រាប់ថា លោកអ្នកគឺជាកូនរបស់ព្រះជាម្ចាស់។

កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ56 

គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត57 ព្រះជាម្ចាស់មានផែនការពិសេស ចំពោះ កូនរបស់ព្រះជាម្ចាស់ ហើយ កូនរបស់ ព្រះជាម្ចាស់អាចយល់ អំពី ផែនការរបស់ព្រះជាម្ចាស់ តាមរយៈព្រះគម្ពីរ ហើយ ក៏ចម្រើនឡើងខាងឯសេចក្ដីជឿចំពោះព្រះជាម្ចាស់ ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ58  ដូច្នេះ សូមខំរៀន ដូចជា កូនង៉ែតស្វែងរកទឹកដោះម្ដាយ។

>> សូមចុចហើយ អាននិងស្ដាប់ព្រះបន្ទូល សញ្ញាថ្មី

1អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច (យ៉ូហាន 8:32)

2ហើយ​សេចក្តី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ (2កូរិនថូស 11:14)  

3ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន( 1ពេត្រុស 5:8)

4ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​ផង (2យ៉ូហាន 1:7)

5តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្តាល​សួនច្បារ​នោះ ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែងលោ​ស្លាប់  រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ (លោកុប្បត្ដិ 3:3-4)

6ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយកល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​ព្រះបន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួនច្បារ​មែន​ឬ (លោកុប្បត្ដិ 3:1)

7ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ (រ៉ូម 5:12)

8ពី​ព្រោះ​សេចក្តី​ក្រោធរបស់​ព្រះ បាន​សំដែង​មក​ពី​ស្ថានសួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត (រ៉ូម 1:18)

9ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ (រ៉ូម 6:23)

10ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ (ហេព្រើរ 9:27)

11គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។ (យ៉ូហាន 5:29)

12តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្តអាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺ​ជា​សេចក្តី​ស្លាប់​ទី​២​វិញ។ (វិវរណៈ 21:8)

13ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​និង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន (លូកា 3:17)

14 ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ  (យ៉ូហាន 3:16)

15ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង (រ៉ូម 3:10)

16 ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ចកល​អ្វី​នៅ​ព្រះឱស្ឋ​ទ្រង់​ឡើយ (1ពេត្រុស 2:22)

17ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ (1ធីម៉ូថេ 2:5)

18មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ (1យ៉ូហាន 3:1)

19តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ (1យ៉ូហាន 3:8)   

20ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ 24 តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ (រ៉ូម 3:23-24)

21នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្តី​ប្រោស​លោះ នៅ​អស់​កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះលោហិត​នៃ​អង្គ​ទ្រង់​វិញ (ហេព្រើរ 9:12)

22ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។(ម៉ាកុស 10:45)   

23ដ្បិត​ឯ​ព្រះអង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង។ (2កូរិនថូស 5:21)

24តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង (រ៉ូម 5:8)

25ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាបហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា (1ពេត្រុស 2:24)

26គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល (យ៉ូហាន 19:18)

27ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​និង​ទឹក​មក (យ៉ូហាន 19:34)  

28កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។ (យ៉ូហាន 19:30)

29ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ (អេភេសូ 2:14)

30ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ  ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ  (1កូរិនថូស 15:3-4)

31ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ (1ពេត្រុស 3:18)

32បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត (រ៉ូម 10:9)  

33ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។ (កិច្ចការ 4:12)

34ព្រះវរបិតា​ទ្រង់​មិន​ជំនុំជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំជំរះ ដល់​ព្រះរាជបុត្រា​វិញ (យ៉ូហាន 5:22)

35ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ (យ៉ូហាន 14:6)

36ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ (អេភេសូ 2:8)   

37ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ (រ៉ូម 10:13)

38យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះគ្រីស្ទនោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ឡើយ (កាឡាទី 2:16)

39ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ (យ៉ូហាន 1:12)   

40អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរបិតា​អើយ (រ៉ូម 8:15)

41នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង (2របាក្សត្រ 7:14)

42ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ (យ៉ូហាន 14:27)

43បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ (2កូរិនថូស 5:17)

44ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក (កូឡូស 3:10)

45ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ (ភីលីព 4:19)

46ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ (1ពេត្រុស 5:7)

47ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។ (ម៉ាថាយ 7:11)

48សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង  សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ(ជនគណនា 6:24-26)

49កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាននិង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង។ (ភីលីព 4:6)

50ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។ (1កូរិនថូស 10:13) 

51ពី​ព្រោះ​សេចក្តី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូបកាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។ (យ៉ាកុប 2:26) 

52ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ (កាឡាទី 2:20)  

53តើ​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំជំរះ​លោកីយ៍​ដែរ​ទេ​ឬ ដូច្នេះ បើ​អ្នក​រាល់​គ្នា​នឹង​ជំនុំជំរះ​លោកីយ៍​បាន នោះ​តើ​មិន​គួរ​នឹង​ជំនុំជំរះ​ការណ៍​តូច​បំផុត​នេះ​បាន​ដែរ​ទេ​ឬ​អី (2កូរិនថូស 6:2)

54ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់ (កូឡូស 1:13)  

55ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ (យ៉ូហាន 3:19)

56កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ (យ៉ូហាន 1:1)  

57គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត (2ធីម៉ូថេ 3:16) 

58ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ (រ៉ូម 10:17)

LEAVE A REPLY

Please enter your comment!
Please enter your name here