MOST POPULAR
សុខ គុយអ៊ឹង (អាយុ ៣៨ឆ្នាំ)
ព្រះជាម្ចាស់ប្រទានផ្ទះដ៏ល្អបំផុត ដល់គ្រួសាររបស់ខ្ញុំតាមរយៈសេចក្តីអធិស្ឋាន
ខ្ញុំឈ្មោះ សុខ គុយអ៊ឹង ដែលរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ ខ្ញុំមានបងប្អូន ចំនួន៥នាក់ ស្រី៣នាក់ ប្រុស២នាក់ ខ្ញុំជាកូនទី២ ក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ខ្ញុំបានរៀបការរួចហើយ សព្វថ្ងៃនេះខ្ញុំមាន កូន២នាក់ កូនមានឈ្មោះ គីម ម៉ី កូនទី២ មានឈ្មោះ ដាវីឌ កូនរបស់ខ្ញុំ...
ធ្លាប់សាកល្បងធ្វើរហូតដល់1009ដង តើអ្នកមានបទពិសោធន៍បរាជ័យ ប៉ុន្មានដង?
ជោគជ័យបានមកពីបរាជ័យ1008ដង
នៅភូមិហេនីប៊ីលក្នុងខេត្ដឥណ្ឌាណឺ នៅសហរដ្ឋអាមេរិច មានបុរសម្នាក់ឈ្មោះថា ហាលេនដាវីឌ សេនឌ័រ(Harland David Sanders) គាត់បានរស់នៅជាមួយឪពុកម្ដាយជាកសិករ និងមានប្អូន២នាក់ ពេលដែលគាត់មានអាយុ៥ឆ្នាំ ឪពុករបស់គាត់បានស្លាប់។
ក្រោយពេល ដែលឪពុករបស់គាត់បានស្លាប់ ម្ដាយរបស់គាត់ បានចូលធ្វើការ នៅរោងចក្រធ្វើម្ហូប ដូច្នេះគាត់បានថែរក្សាប្អូន២នាក់ ហើយធ្វើម្ហូបខ្លួនឯងផងដែរ នៅពេលគាត់អាយុ៧ឆ្នាំ គាត់ចេះធ្វើនំបុ័ង ហើយធ្វើម្ហូបផ្សេងៗពីបន្លែនិងសាច់ដែរ។
ពីព្រោះ ចាប់តាំងពីគាត់មានអាយុ១០ឆ្នាំ បានធ្វើការនៅចំការដោយទទួលបានប្រាក់ខែ 2$ ក្នុង១ខែ...
បេសកកម្មបោះពុម្ភៈសៀវភៅ
កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
មានរឿងស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមរយៈពេល១២ឆ្នាំក្នុងព្រះគម្ពីរ ស្ត្រីនោះចំណាយទ្រព្យសម្បត្ដិទាំងអស់ ដើម្បី ទទួលការព្យាបាល តែជំងឺនោះកាន់តែខ្លាំងឡើង ពេលដែលគាត់មានការលំបាកបែបនេះ គាត់បានឮដំណឹងអំពីព្រះយេស៊ូវហើយជឿជាក់លើដំណឹងនោះ ហើយគាត់ចូលមកក្នុងហ្វូងមនុស្សពីក្រោយទៅពាល់ព្រះពស្រ្ដទ្រង់(ព្រះគម្ពីរ ម៉ាកុស5:25-34) រួចជំងឺរបស់គាត់ដែលគ្មានអ្នកណាអាចព្យាបាលបាន ប៉ុន្តែគាត់បានទទួលជាសះស្បើយដោយសារសេចក្ដីជំនឿរបស់គាត់ ទីបន្ទាល់ អ្នកដែលជឿលើព្រះយេស៊ូវ
មានបទពិសោធន៍នៃការអស្ចារ្យពីព្រះយេស៊ូវបែបនេះ ដែលមានក្នុងសៀវភៅ រូបភាព យើងខ្ញុំសង្ឃឹមថា ឥឡូវនេះ បើមានអ្នកមានទុក្ខលំបាក សូមទទួលសេចក្ដីសង្ឃឹម តាមរយៈសៀវភៅនេះ។
• សៀវភៅទីបន្ទាល់ដែលខ្ញុំបានជួបព្រះយេស៊ូវ (ទំហំ...
LATEST ARTICLES
យូ ជូវ៉ុន មានអាយុ 7ឆ្នាំ
ទោះបី យូ ជូវ៉ុន មានអាយុត្រឹមតែ 7ឆ្នាំ ប៉ុន្តែ គាត់រៀនពីរបៀបធ្វើនំតាមសៀវភៅ ហើយបានធ្វើ នំខេក ថ្ងៃខួបកំណើតសម្រាប់ប៉ារបស់គាត់។
កុមារីជនជាតិកូរ៉េ ឈ្មោះថា យូ ជូវ៉ុន ជាសិស្សថ្នាក់ទីមួយនៅបឋមសិក្សាគាត់ស្វែងរកសមត្ថភាពរបស់ខ្លួនឯង នៅពេលដែលមិនបានទៅរៀននៅសាលា ដោយសារ កូរ៉ូណា Covid-19។
នៅឆ្នាំ 2020 កុមារី យូ ជូវ៉ុន មានអាយុ 7ឆ្នាំ។ ជាទូទៅ កុមារា កុមារី ដែលមានអាយុ 7ឆ្នាំ ចាប់ផ្ដើមចូលរៀនបឋមសិក្សា នៅខែ 3 ក្នុងប្រទេសកូរ៉េ តែខែ 3 ឆ្នាំនេះ...
តុន ម៉ើ ហៅថា “ម៉ា” (អាយុ 58ឆ្នាំ)
ក្រោយពេលទទួលជឿព្រះយេស៊ូវ ខ្ញុំបានទទួលកាដូ 3 យ៉ាង
នាងខ្ញុំឈ្មោះ តុន ម៉ើ មានអាយុ 58ឆ្នាំ ប្ដីខ្ញុំឈ្មោះ អូន រីម មានកូន 4នាក់ ស្រី 2 ប្រុស 2 មានទីលំនៅ ភូមិ បចាម ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ។ នៅឆ្នាំ 1997 ខ្ញុំបានធ្លាក់ខ្លួនឈឺ កើតជម្ងឺមហារីកស្បូនហូរឈាម មិនឈប់សោះ ខ្ញុំត្រូវវះកាត់ចំនួន 2ដង លោកគ្រូពេទ្យវះកាត់យកទាំងដុំសាច់...
ចាស់ទុំជនជាតិកូរ៉េ គីម ឆាន់ជូ (អាយុ 60ឆ្នាំ)
ពេលមុនខ្ញុំជានិស្សិតក្រីក្រ ប៉ុន្តែខ្ញុំទទួលជោគជ័យក្នុងការងារ 26 កន្លែង ក្នុងប្រទេសផ្សេងៗ
ខ្ញុំឈ្មោះ គីម ឆាន់ជូ ជាចាស់ទុំ បានធ្វើការនៅក្រុមហ៊ុនផលិតឡាន 26 កន្លែងក្នុងប្រទេសផ្សេងៗ រយៈពេល 34ឆ្នាំ ហើយបានលាឈប់ពីការងារនៅ ខែ 9 ឆ្នាំ 2019។
តាំងពីពេលនោះរហូតដល់ឆ្នាំមុន ខ្ញុំបានធ្វើការក្នុងឋានៈខ្ពស់ នៅក្រុមហ៊ុនផលិតឡានក្នុង ដេអ៊ូ ប្រទសកូរ៉េ (DAEWOO) ដេអ៊ូ ប្រទេស ប៉ូឡូញ (DW-FSO), GM ប្រទេសថៃ (GM Thailand), ប្រទេសវៀតណាម (Vinfast)
មនុស្សជាច្រើនគ្មានបទពិសោធន៍ ធ្វើដំណើទៅក្រៅប្រទេស ប៉ុន្តែខ្ញុំបានធ្វើការនៅក្រុមហ៊ុនល្អមួយ...
"ចាប់ពីជឿលើព្រះយេស៊ូវ ជីវិតខ្ញុំបានផ្លាស់ប្ដូរ"
នៅទីនេះមាននារី 5នាក់
ពួកគេបានកើត និងធំលូតលាស់នៅ ស្រុកស្អាង ខេត្តកណ្ដាល។
ពួកគេមានអាយុចន្លោះពី 21ឆ្នាំ ដល់ 23ឆ្នាំ។
ពួកគេបានរៀនចប់ វិទ្យាល័យ នៅស្រុកកំណើត
ពួកគេមិនមានលទ្ធភាព ដើម្បីរៀនសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញទេ
ប៉ុន្តែឥឡូវនេះ នារី 2នាក់បានបញ្ចប់សាកលវិទ្យាល័យ ហើយ 3នាក់ទៀតកំពុងរៀនសាកលវិទ្យាល័យផងដែរ។
នារី 5នាក់នោះ មិនមានជំនួយមកពីឪពុកម្ដាយទេ
ដូច្នេះ តើមានការអស្ចារ្យអ្វីបានកើតឡើង?
គឺដោយសារតែ នារីទាំង 5នាក់នោះ បានទទួលជឿលើព្រះយេស៊ូវ
ហើយជីវិតរបស់ពួកគេបានទទួលការផ្លាស់ប្រែ
ឥឡូវនេះសូមស្ដាប់ទីបន្ទាល់ របស់ពួកគេនៅក្នុង យូធូប “YouTube”
ឥឡូវនេះសូមជួបព្រះយេស៊ូវ ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ
https://www.youtube.com/watch?v=VolP7repB8M
“ទ្រង់មានបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់” (ព្រះគម្ពីរ លូកា 18:27)
សូមចុចអានអំពីសេចក្តីអធិស្ឋាន
ជនជាតិចិន ជីន ហាន់ណា
ខ្ញុំមកប្រទេសកម្ពុជា ដើម្បីជួយដល់មនុស្សពិការថ្លង់ ដែលមិនអាចស្ដាប់ឮ និងនិយាយបាន
ជំរាបសួរ ខ្ញុំឈ្មោះ ជីន ហាន់ណា មកពីប្រទេសចិន
ខ្ញុំចាប់ផ្ដើមធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ តាំងពីឆ្នាំ 2009 មកម្ល៉េះ
ខ្ញុំបានមកដល់ប្រទេសកម្ពុជា នៅខែ 12 ឆ្នាំ 2019 តួនាទីជាបេសកជន ហើយកំពុងធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ផងដែរ។ ភាគច្រើនមនុស្សមិនសូវស្គាល់ ចំពោះមនុស្សពិការថ្លង់ទេ ដូច្នេះ ខ្ញុំចង់និយាយអំពីរឿង ដែលព្រះជាម្ចាស់បានណែនាំផ្លូវ ឲ្យជួយដល់មនុស្សពិការថ្លង់។
ពេលខ្ញុំជាសិស្សនៅវិទ្យាល័យ ខ្ញុំពិបាកចិត្ត ទទួលស្រ្តេសពីការសិក្សា និងមានការភ័យខ្លាចពីអនាគតរបស់ខ្ញុំ តាំងពីពេលនោះ ខ្ញុំបានគិតថា ខ្ញុំមើលឃើញគ្រប់ទាំងអស់ក្នុងពិភពលោក គឺដោយសារមានព្រះអាទិករ ព្រះអង្គគ្រប់គ្រងគ្រប់កន្លែង និងគ្រប់ទាំងអស់ក្នុងពិភពលោក ខ្ញុំចង់ស្គាល់អំពីព្រះជាម្ចាស់អស់ពីចិត្ត ក៏ប៉ុន្តែមិនមានព្រះវិហារនៅស្រុកកំណើតទេ ដូច្នេះហើយ...
អ៊ី មីស៊ុក (អាយុ 60ឆ្នាំ)
ខ្ញុំមកពីសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអ្នកទាំងអស់គ្នា នៅប្រទេសខ្មែរ !
ជំរាបសួរ ខ្ញុំជាបេសកជន មកពីសហរដ្ឋអាមេរិក បានមកប្រទេសកម្ពុជាតាំងពី 1ឆ្នាំ 6ខែមុន។
មុនពេលខ្ញុំបានមកដល់ ប្រទេសកម្ពុជា ខ្ញុំបានធ្វើដំណើរទៅប្រទេសផ្សេងៗ ដើម្បីធ្វើការបេសកម្ម របស់ព្រះជាម្ចាស់ ជាពិសេស នៅថ្ងៃទី 28 ខែ2 ឆ្នាំ 2019 ព្រះជាម្ចាស់ប្រទានការប៉ះពាល់ចិត្តមួយ ចំពោះប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង 245 ប្រទេស ក្នុងពិភពលោក។
ចាប់ពីឥឡូវនេះខ្ញុំចង់ចែកចាយអំពី សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់ប្រទេសកម្ពុជា។
ខ្ញុំមានបងប្រុស 5 នាក់ បងស្រី 1 នាក់ ហើយខ្ញុំជាកូនពៅ ពេលខ្ញុំនៅក្មេង ខ្ញុំមិនដែលទទួល សេចក្ដីស្រឡាញ់ពីឪពុកទេ...
ប្ដីប្រពន្ធរបស់ខ្ញុំជាបេសកជនកូរ៉េ បានមកដល់ប្រទេសខ្មែរ 11ឆ្នាំមុន ហើយបានសាងសង់ព្រះវិហារ នៅភូមិទួលសាសា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ពេលនោះ ប្ដីប្រពន្ធរបស់ខ្ញុំ បានជួបពួកយុវជន ក្នុងភូមិនោះ ក្នុងចំណោមពួកគេ យាណ្ណា ជាសិស្សនៅអនុវិទ្យាល័យ ហើយ នន រស្មី បានធ្វើការរោងចក្រកាត់ដេរ។
ពេលនោះ ពួកយើងបានអធិស្ឋានដល់ព្រះជាម្ចាស់ថា សូមប្រទានប្រាជ្ញា ដល់ពួកគេ ដើម្បីចូលរៀនសាកលវិទ្យាល័យ ហើយសូមផ្ដល់អាហារូបករណ៍ សម្រាប់ពួកគេផងដែរ។
ពេលវេលាបានកន្លងទៅ 10ឆ្នាំហើយ ឥឡូវនេះ នន រស្មី ក្លាយជាគ្រូបង្រៀននៅមតេយ្យសិក្សា ដោយបានចូលរៀនអនុវិទ្យាល័យវិញ បន្ទាប់ពីគាត់បានចប់រៀន សាកលវិទ្យាល័យ សាលាគម្ពីរ។
យាណ្ណា បានបញ្ចប់សាកលវិទ្យាល័យ ហើយ បីនាក់ទៀតកំពុងរៀនសាកលវិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់យើង ហើយបានឆ្លើយតបបែបនេះ។
ក្រោយមក...
ខាងជើងនៃប្រទេសខ្មែរមានប្រទេសឡាវ ដែលមានភ្នំខ្ពស់ៗ កម្ពស់ 2820 ម៉ែត្រ ភាគច្រើនទឹកដីនៃប្រទេសខ្មែរមាន វាលស្រែធំទូលាយ ប៉ុន្តែប្រទេសឡាវមានភ្នំ 80% ក្នុងចំណោមដីរាប ដូច្នេះហើយប្រទេសនេះខ្វះខាតដីដែលអាចធ្វើស្រែបាន។
សូមចុចអានអំពីសេចក្តីអធិស្ឋាន
ខ្ញុំមានបទពិសោធន៍ធ្វើការ នៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី ថៃ ឥឡូវនេះ កំពុងធ្វើការ នៅប្រទេសជប៉ុន
នាងខ្ញុំឈ្មោះ ឈន កុសល់ អាយុ២៥ឆ្នាំ មានបងប្អូន៤នាក់ ហើយខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ មានស្រុកកំណើតនៅខេត្ដព្រៃវែង ខ្ញុំបានទទួលអ្នកជឿលើព្រះយេស៊ូវ តាំងពីកុមារ មកម្ល៉េះ ហើយក្រុមគ្រួសាររបស់ខ្ញុំក៏បានទទួលជឿលើព្រះយេស៊ូវដែរ។ ខ្ញុំបានឈប់ ពីការសិក្សា ដើម្បីស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ដោយសារស្ថានភាព គ្រួសារមាន ការលំបាក និង មានការខ្វះខាត ហើយខ្ញុំជាកូនច្បងត្រូវទទួលបន្ទុក និងជួយដល់ ក្រុមគ្រួសារ ។ ពេលដំបូងដែលខ្ញុំបានមកដល់ទីក្រុង ហើយ ខ្ញុំបានធ្វើការ គឺជាកម្មការនីរោងចក្រ ខ្ញុំធ្វើបាន១ឆ្នាំ ហើយទទួលបានប្រាក់ខែតិចតូច តែប៉ុណ្ណោះ និងមិនសូវទទួលបានការអោយតម្លៃប៉ុន្មាននោះទេ។ ប៉ុន្ដែ ខ្ញុំក៏ខំប្រឹងធ្វើការងារនោះ...
ខ្ញុំជាអ្នកជឿលើសាសនាអ៊ីស្លាមពេលមុន បើមិនជួបព្រះយេស៊ូវខ្ញុំគិតថាឥឡូវនេះ ខ្ញុំក្លាយជាមនុស្សភ្លើតភ្លើនដើរតាមផ្លូវវៀច
ខ្ញុំឈ្មោះ រ៉ាម៉ាដានី ដែលមានអាយុ២៥ឆ្នាំ ស្រុកកំណើតរបស់ខ្ញុំ ជាប្រទេសថាន់ចានា នៅក្នុងអាហ្វ្រិក ខ្ញុំមានគ្រួសារដែលជាអ្នកជឿលើសាសនាអ៊ីស្លាម ហើយមានឪពុកម្ដាយបងប្អូនប្រុសស្រី៨នាក់ គឺស្រី១នាក់ និងប្រុស៧នាក់។ ពាក្យអ៊ីស្លាម គឺជាភាសាអារ៉ាប់ មានន័យថា ស្ដាប់បង្គាប់ ហើយ អ៊ីស្លាមជឿលើព្រះអល់ឡោះ គឺហៅមូស្លីម ពាក្យ មូស្លីម មានន័យថា ត្រូវគោរព គ្រាន់ព្រះអល់ឡោះ តែ១ប៉ុណ្ណោះ មូស្លីម មិនផ្លាស់ប្ដូរ សាសនា អ៊ីស្លាមជាដាច់ខាត គម្ពីររបស់អ៊ីស្លាម ហៅថា អល់គួអាន ចែងទុកថា អ្នកណាដែលបោះបង់ចោល សាសានាអ៊ីស្លាម ត្រូវសម្លាប់គេចោល (គម្ពីរអល់គួអាន សូរ៉ា4:89) ដូច្នេះ...